ថ្ងៃច័ន្ទ ទី២០ ខែមករា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
ពេលនេះតុលាការសម្រេចឃុំខ្លួនតៃកុងឡានដែលបានបើកបុក ហើយកិននាយ ស្មាញ នៅផ្លូវ៦០ម៉ែត្រ ហើយ
Thu,02 January 2020 (Time 12:23 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 20នាក់)


ភ្នំពេញ​៖​ ​លោក​ ​សេង​ ​រិទ្ធី​ ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​ចេញដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់​ ​ឈ្មោះ​ ​ទិត​ ​ទី​ ​ភេទប្រុស​ ​អាយុ៣២ឆ្នាំ​ ​ជនជាតិ​ខ្មែរ​ ​មុខរបរ​ ​អ្នកបើកបរ​ ​ទីកន្លែង​កំណើត​ភូមិ​ស្នែង​ ​ឃុំ​ជីបាល​ ​ស្រុក​ស្រីសន្ធរ​ ​ខេត្ត​កំពង់ចាម​។ ​និង​មាន​ទីលំនៅ​បច្ចុប្បន្ន​ ​ឃ្លាំង​ដាក់​ឡាន​ ​ផ្លូវ​បេតុង​ ​សង្កាត់​ចាក់អង្រែក្រោម​ ​ខណ្ឌមានជ័យ​ ​រាជធានី​ភ្នំពេញ​ ​ពី​បទ​ ​បើកបរ​ដោយ​ធ្វេសប្រហែស​ ​ខ្ជីខ្ជា​ ​មិន​ប្រុងប្រយ័ត្ន​ ​បណ្តាល​ឱ្យ​អ្នកដទៃ​មានរបួស​ ​និង​ស្លាប់​ ​ ​កាលពី​ថ្ងៃទី២៨​ ​ខែធ្នូ​ ​ឆ្នាំ២០១៩​។​ ​ បទល្មើស​មាន​ចែង​ ​និង​ឱ្យ​ផ្តន្ទា​ទោស​តាម​បញ្ញត្តិ​មាត្រា​ ​៨៣​ ​និង​មាត្រា៨៥​ ​នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​។​ ​សូម​រម្លឹក​ថា​ ​កាលពី​ថ្ងៃ២៨​ ​ខែធ្នូ​ ​ឆ្នាំ២០១៩​ ​វេលា​ម៉ោង១៦និង៣០នាទី​ ​ត្រង់​ចំណុច​ផ្លូវ៦០ម៉ែត្រ​ ​សង្កាត់​ចាក់អង្រែក្រោម​ ​ខណ្ឌមានជ័យ​ ​រាជធានី​ភ្នំពេញ​ ​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​ ​និង​ម៉ូតូ​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ម្នាក់​ ​និង​រង​របួសធ្ងន់​ម្នាក់​។​ ​ ​សមត្ថកិច្ច​ ​បានឱ្យ​ដឹង​ថា​ ​រថយន្ត​បង្ក​ម៉ាក​ ​ហ៊ី​យ៉ាន់​ដាយ​ ​ពណ៌ទឹកប្រាក់​ ​ពាក់​ស្លាក​លេខ​ ​ភ្នំពេញ​ ​3E​-​7789​ ​បើកបរ​ដោយ​ឈ្មោះ​ ​ទិត​ ​ទី​ ​ភេទប្រុស​ ​អាយុ២៣ឆ្នាំ​ ​ ​។ បើកបរ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​បត់​ស្តាំ​ ​ក៏បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ ​ឌ្រីម​សង់​ ​ពណ៌ខ្មៅ​ ​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​ ​1D​-​6970​ ​បើកបរ​ដោយ​ឈ្មោះ​ ​សួន​ ​សុ​ខ​ហ៊ី​ម​ ​ហៅ​ ​ស្មាញ​ ​ភេទប្រុស​ ​អាយុ៦៨ឆ្នាំ​ ​ស្នាក់នៅ​ភូមិ​ព្រែកហូរ​ ​ឃុំ​ព្រែកហូរ​ ​ស្រុក​តាខ្មៅ​ ​ខេត្តកណ្តាល​ ​ស្លាប់​នៅកន្លែង​កើតហេតុ​ ​និង​អ្នក​ជិះ​ពីក្រោយ​ម្នាក់ទៀត​ ​ ​រង​របួសធ្ងន់​ ​បើកបរ​ទិសដៅ​ស្របគ្នា​ ​៕​

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
205 នាក់
ម្សិលមិញ :
241 នាក់
សប្តាហ៍នេះ :
2332 នាក់
ខែនេះ :
9513 នាក់
3 ខែនេះ :
36113 នាក់
សរុប :
113999 នាក់