ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
មានឪទ្ធិពលអីបានជាជនជាតិវៀតណាមឈ្មោះ បូ ហ៊ាន​កាងឡូនេសាទលេខ១០ មិនឲ្យ​ប្រជានេសាទរកសុីបាន
Sun,12 January 2020 (Time 03:56 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 84នាក់)


(កំពង់ឆ្នាំង)៖ ឡូនេសាទលេខ១០ក្នុងព្រែកក្បាលក្រឡង់ ភូមិក្បាលក្រឡង់ ឃុំពាមឆ្គោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ត្រួវបានបងប្អូនជាពលរដ្ឋដែលរស់នៅស្របមាត់ព្រែកនេះ រាយការណ៍មកថា មានឈ្មួញធំៗ មានអំណាចបានដាក់សំរាស់បិទពេញផ្ទៃព្រែកនោះតែម្តង ហើយថែមទាំងមានជើងកាងម្នាក់ឈ្មោះ បូ ដែលជាជនជាតិវៀតណាម ជាអ្នកកាងនិងគំរាមគំហែងបងប្អូនប្រជាពលរដ្ឋមិនឱ្យចូលនេសាទត្រីនៅទីនោះឡើង ដោយទុកឱ្យឈ្មួញធំៗធ្វើនេសាទត្រីយកលក់យ៉ាងរំភើយ គ្មានសមត្ថកិច្ចនិងអាជ្ញាមូលដ្ឋាន ពិសេសមន្ត្រីជលផលចុះអន្តរាគមន៍ឡើយ ។ ក្រុមប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា ដោយសារតែមានការរាងរាំងមិនឱ្យនេសាទត្រី និងមានជើងការ ឈ្មោះ បូ ដែលជាជនជាតិវៀតណាមនោះ ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋរាប់រយគ្រួសារ បានប្រតិកម្មយ៉ាងខ្លាំង ដោយឈ្មោះ បូ បានយកទូកធំៗនិងដាក់សំរាស់បិទកំណាត់ឡូលេខ១០ក្នុងព្រែកក្បាលក្រឡង់នេះតែម្តង ដោយរារាំងមិនឱ្យពលរដ្ឋតូចតាចចូលរកនេសាទត្រីជាលក្ខណះគ្រួសារបានឡើយ។ ហើយមិនតែប៉ុណ្ណោះមិនឱ្យប្រជាពលរដ្ឋេស់នៅជាប់មាត់ឡូលេខ១០នោះ ធ្វើការបូមទឹកយកមកធ្វើស្រែចម្ការប្រចាំថ្ងៃបាននោះទេ។ ក្រុមប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងបន្ថែមទៀតថា ឡូនេសាទលេខ១០ក្នុងព្រៃក្បាលក្រឡង់ នេះត្រូវបានខាងជលផង បិទមួយផ្នែកកំណាត់ខាងលើ ដើម្បីទុកអភិរ័ក្សពូជត្រី ហើយផ្នែកខាងក្រោម បើកឱ្យប្រជាពលរដ្ឋធ្វើនេសាទអាស្រ័យផលត្រី ជាលក្ខណៈគ្រួសារ ។ ប៉ុន្តែប្រជាពលរដ្ឋមិនបាននេសាទនៅទីនោះទេ ដោយសារតែអ្នកមានអំណាច ឃុបឃិតជាមួយពួកឈ្មួញធំៗ បានដាក់សំរាស់កាត់ពេញផ្ទៃព្រៃក្បាលក្រឡង់ ឡូលេខ១០នោះតែម្តង ។ ជាមួយគ្នានេះជើងកាងឈ្មោះ បូ ដែលជាជនជាតិវៀតណាម បានយកទូកធំៗទៅចតពាំង មិនឱ្យទូកតូចៗរបស់ប្រជាពលរដ្ឋចូលទៅនេសាទត្រីនៅផ្នែកខាងក្រោមបានឡើយ ដោយទុកឱ្យបក្ខពួកគេជាអ្នកនេសាទ យកលក់ឱ្យឈ្មួញត្រីធំៗ យកទៅលក់តាមទីផ្សារ ។ ក្រុមពលរដ្ឋបានឱ្យដឹងទៀតថា ទូកដែលចូលទៅនេសាទត្រីនៅទីនោះបានត្រូវតែបង់លុយឲ្យទៅជើងកាងឈ្មោះ បូ ដែលជាជនជាតិវៀតណាមនោះក្នុងមួយទូងជាង១លានរៀល ឯណោះ ទើបនេសាទបាន ហើយបើមិនបង់ទេ ជើងកាងឈ្មោះនោះនឹងចាប់យកទូកពួកគាត់ទុក។ ជាមួយនឹងសកម្មភាពខាងលើនេះ បងប្អូនប្រជានេសាទមិនដឹងថា ជើងកាងឈ្មោះ បូ រូបនេះទំនងជាមានភ្លើងខៀវ និងឃុបឃិតគ្នាជាមួយមន្ត្រីជលផលនៅទីនោះឫយ៉ាងណាទេ បានជាឈ្មោះ បូ ហ៊ាងចេញមុខកាង នឹងយកទូកធំៗមកដាក់ពាំង មិនឱ្យពលរដ្ឋនេសាទបានស្រប តាមគោលការណ៍របស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងក្រសួងកដិកម្មនោះទេ ។ ក្រុមប្រជាពលរដ្ឋបានបញ្ជាក់ថា ពួកគាត់បានរាយការណ៍ទៅមន្ត្រីជលផល និងសមត្ថកិច្ចមូលដ្ឋាន ឱ្យជួយអន្តរាគមន៍ ពីករណីខាងលើនេះដែរ តែគ្មានឃើញមុខមន្ត្រីណាម្នាក់មកជួយដោះទុក្ខលំបាកជូនពួកគាត់ទេ។ ចឹងហើយទើបពួកគាត់រកអន្តរាគមន៍ពីក្រុមអ្នកសារព័ត៌មាន ជួយចុះផ្សាយដើម្បីឱ្យថ្នាក់ដឹកនាំបានដឹង និងសូមឱ្យថ្នាក់លើជួយអន្តរាគមន៍ឲ្យពួកគាត់បានចូលប្រកបរបរនេសាទត្រីនៅតំបន់នោះផង ។

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1060 នាក់
ម្សិលមិញ :
1726 នាក់
សប្តាហ៍នេះ :
5382 នាក់
ខែនេះ :
17869 នាក់
3 ខែនេះ :
44059 នាក់
សរុប :
185431 នាក់