ថ្ងៃសុក្រ ទី២៧ ខែវិច្ឆិការ ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
ច្បាស់ណាស់ រដ្ឋជួលដីក្បែរឧទ្យានអង្គរចំនួន៧៥ហិកតាឲ្យទៅក្រុមហ៊ុនឯកជនហើយ
Mon,16 November 2020 (Time 02:19 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 10នាក់)


ភ្នំពេញ!ពេលនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ជូ​ល​ដី​ទំហំ​៧៥​ហិ​កតា ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាងត្បូង ចម្ងាយ​៥០០​ម៉ែត្រ ពី​ឧទ្យាន​អង្គរ ទៅ​ឱ្យ​ក្រុមហ៊ុន​ណា​ហ្គា​(NAGA CORP) ដើម្បី​ធ្វើការ​វិនិយោគ​រយៈពេល​៥០​ឆ្នាំ ពោល​គឺ​ចាប់ពី​ខែមករា ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០៧០​។​ ​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ក្រុមហ៊ុន​ណា​ហ្កា និង​ត្រូវ​បាន​សារព័ត៌មាន​អេ​ឡិច​ត្រូ​និក បង្ហោះ​នៅ​លើ​ផេ​ក​របស់​ខ្លួន​កាលពី​ប៉ុន្មាន​នាទី​មុន​នេះ ។​ ​ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា ក្រុមហ៊ុន​ណា​ហ្កា ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ហុងកុង​នោះ នឹង​ប្រើប្រាស់​ថវិកា​ចំនួន ៣៥០​លាន​ដុល្លារ ដើម្បី​សាងសង់​រមណីយដ្ឋាន «Angkor Lake of Wonder» (ALOW) នៅ​ក្នុង​ខេត្តសៀមរាប ។​ «Angkor Lake of Wonder» (ALOW) ក៍​មានការ​សាងសង់​សណ្ឋាគារ​មួយ​ដែល​មាន​រចនាប័ទ្ម​បែប​វប្បធម៌ និង​ប្រពៃណី​ខ្មែរ នៅ​ចំ​កណ្តាល​គម្រោង​។ លើស​ពី​នេះ នឹង​មាន​បង្កើត​ឧទ្យាន​ទឹក​, បង្កើត Siem Reap  China Town, បង្កើត​ឧទ្យាន​ប្រវត្តិសាស្ត្រ និង​វប្បធម៌​ខ្មែរ​បែប​4D, 5D,  Augmented Reality (AR) និង Virtual Reality (VR) រួម​ទាំង​បង្កើត​សួន​វប្បធម៌​ជាដើម​…​។ គម្រោង​វិនិយោគ​ដ៏​ធំ​មួយ​នេះ នឹង​បញ្ចប់​ការ​សាងសង់​ទាំងស្រុង​នៅ​ក្នុង​២០២៥​។​ ​ក្រុមហ៊ុន​ណា​ហ្គា​បាន​ឲ្យ​ដឹង​ទៀត​ថា «តាម​គម្រោង​អភិវឌ្ឍ​នេះ ក្រុមហ៊ុន​នឹង​បង្កើត​យុទ្ធសាស្ត្រ​នៃ​ការ​ធ្វើ​ការងារ ជាមួយ​ទី​ភ្នា​ក់​ទេសចរ​នៅ​ប្រទេស​ចិន និង​ប្រទេស​នានា​ទៀត តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​[Internet]  ដើម្បី​នាំ​ភ្ញៀវ​ទេសចរ​មក​កាន់​ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ​» ។​ ​យ៉ាងណា​ក៍ដោយ ជុំវិញ​ការ​ប្រកាស​របស់​ក្រុមហ៊ុន​ណា​ហ្កា​និង​ត្រូវ​បានដក ស្រង់សេចក្តី​ប្រកាស​ចេញផ្សាយ​នៅ​ល្ងាច​ថ្ងៃ​ទី​១៦ វិច្ឆិកា ២០២០​នេះតែមិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បញ្ជាក់​បន្ថែម​បាន​ទេពី​លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជាបាននោះទេ៕ប្រភពពីអង្រុត

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
318 នាក់
ម្សិលមិញ :
335 នាក់
សប្តាហ៍នេះ :
2750 នាក់
ខែនេះ :
10342 នាក់
3 ខែនេះ :
40983 នាក់
សរុប :
250000 នាក់