ថ្ងៃច័ន្ទ ទី២០ ខែមករា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
តេីអាចទេថា លោកគីម ជុងអ៊ុន អាចនឹងមានវាសនាដូច សូឡីម៉ានី នៅអុីរ៉ង់ដែរឬទេ?
Sun,12 January 2020 (Time 02:08 PM)
ដោយ ៖ តើអាចទេថា លោកគីម ជុងអ៊ុន អាចនឹងមានវាសនាដូច សូឡីម៉ានី នៅអុីរ៉ង់ដែរឬទេ? (ចំនួនអ្នកអាន: 19នាក់)


បរទេស!ក្រោយសហរដ្ឋអាមេរិកសម្លាប់មេទ័ពកំពូលអ៉ីរ៉ង់ លោក Qassem Soleimani នៅលើទឹកដីអ៉ីរ៉ាក់ ដោយប្រើយន្ដហោះដ្រូន MQ-9 តាមបញ្ជាដោយផ្ទាល់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រសប្ដាហ៍មុនមក មានការសន្និដ្ឋានផ្សេងៗគ្នាជាច្រើនបានកើតឡើងដោយ ខ្លះថា នេះគឺជាសារព្រមានមួយទៅដល់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងខ្លះទៀតថា យល់ថានេះជាផលប្រយោជន៍នយោបាយរបស់ លោក ត្រាំ ដែលចង់បង្វែរស្ថានការណ៍នយោបាយនៅក្នុងស្រុក ជាពិសេសគឺនិតិវិធីដកតំណែងរូបលោក ដោយឱ្យប្រជាជន និងអ្នកនយោបាយអាមេរិក ងាកមកផ្ដោតលើភាពតានតឹងជាមួយអ៊ីរ៉ង់វិញ នេះគឺជាសំនួរដែលបានត្រូវបានគេចោទសួរ ក្រោយមេទ័ពអ៉ីរ៉ង់ លោក Soleimani ដែលធ្លាប់ព្រមានកម្ទេចសហរដ្ឋអាមេរិក ឱ្យក្លាយទៅជាផេះ ត្រូវបាន អាមេរិកសម្លាប់តាមបញ្ជារបស់លោក ដូណាល់ ត្រាំ។ លោក ត្រាំ បានអះអាងថា ការសម្រេចចិត្តបែបនេះគឺជាការការពារខ្លួនសុទ្ធសាធ ដ្បិតលោក Soleimani កំពុងរៀបចំគម្រោងវា យប្រហារលើបុគ្គលិកទូត និងយោធាអាមេរិក ដែលនេះគឺជាការគំរាមកំហែងភ្លាមៗ តម្រូវឱ្យអាមេរិកត្រូវចាត់វិធានការ ឆ្លើយតបជាបន្ទាន់។ ត្រឡប់ទៅកាលពីឆ្នាំ២០១៧វិញ លោក គីម ជុងអ៊ុន និងមន្ត្រីយោធាជាន់ខ្ពស់កូរ៉េខាងជើងជាច្រើនរូបក៏ធ្លាប់បានព្រមានវាយប្រហារ លើកោះហ្គាំ និងកម្ទេចអាមេរិកឱ្យក្លាយជាផេះផងដែរ ហើយការគំរាមនេះត្រូវបានសេតវិមានចាត់ទុកថា ជាការគំរាមកំហែងភ្លាមៗ រហូតដល់មានការចោទ សួរពីលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាលើកូរ៉េខាងជើង ដើម្បីទប់ស្កាត់កុំឱ្យលោក គីម ជុងអ៊ុន បន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគ អន្តរទ្វីបទៀតផង។ ម្យ៉ាងវិញទៀត ទីតាំងភូមិសាស្រ្តរបស់កូរ៉េខាងជើង គឺមានលក្ខណៈពិសេស ពោលស្ថិតនៅជិតចិន និងរុស្ស៊ី ដែលនឹងមិនអនុញ្ញាតឱ្យសហរដ្ឋអាមេរិក ធ្វើអ្វីតាមតែទំនើងចិត្តនៅក្បែរបងផ្ទះរបស់ពួកគេនោះទេ។ ចំណែកឯ ជប៉ុន និងកូរ៉េខាងត្បូង ក៏នឹងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីរារាំងអាមេរិកផងដែរ ដ្បិតបើសង្រ្គាមផ្ទុះឡើងប្រទេសទាំង២នេះ នឹងក្លាយជាផ្ទាំងស៊ីបនៃមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។ ទាញចេញពីចំណុចទាំងនេះ ទីក្រុងវ៉ាស៊ីនតោន អាចនឹងមិនភ័យខ្លាចឡើយក្នុងការធ្វើសង្រ្គាមនុយក្លេអ៊ែរជាមួយអ៉ីរ៉ង់ តែជាមួយកូរ៉េខាងជើងគឺផ្សេងពីគ្នា។ កូរ៉េខាងជើង និងអ៉ីរ៉ង់ មានទំនាក់ទំនងការទូតល្អនឹងគ្នា ក៏ដូចជាមានកិច្ចសហប្រតិបត្តិការលើវិស័យថាមពលនុយក្លេអ៊ែរ និងបចេ្ចកវិទ្យាមីស៊ីល អស់រយៈពេលជាង៤០ឆ្នាំមកហើយ។ ប៉ុន្តែទីក្រុងព្យុងយ៉ាង មិនទាន់បានបញ្ចេញប្រតិកម្មគួរឱ្យកត់សម្គាល់ណាមួយនៅឡើយទេ ជុំវិញការធ្វើឃាត លោក Soleimani ស្របពេលសារព័ត៌មានកូរ៉េខាងត្បូង Chosun Ilbo រាយការណ៍ពីពាក្យចចាមអារ៉ាមជាច្រើនថា លោក គីម កំពុងសម្ងំលាក់ខ្លួន នៅក្នុងបន្ទប់ក្រោមដី ដូចដែលឪពុករបស់លោក គឺលោក គីម ជុងអ៊ុន ធ្លាប់បានធ្វើកំឡុងអាមេរិកឈ្លានពានអាហ្វហ្គានីស្ថាននៅឆ្នាំ២០០១ និងអ៉ីរ៉ាក់ នៅឆ្នាំ២០០៣៕

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
283 នាក់
ម្សិលមិញ :
241 នាក់
សប្តាហ៍នេះ :
2410 នាក់
ខែនេះ :
9591 នាក់
3 ខែនេះ :
36191 នាក់
សរុប :
114077 នាក់