ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
លោក ម៉េង ផល្គុន យកតួនាទី របស់ខ្លួន ទៅគាបសង្កត់អ្នករត់ការគយ ឬជើងសារគយ តម្រូវឲ្យបង់លុយក្រៅ ដែលគ្មានវិក័យប័ត្រ ចាប់ពី ១៣២ដុល្លារអាមេរិក រហូតដល់ ១៤២ដុល្លារ ក្នុងមួយទូរកុងតឺន័រ
Sun,12 January 2020 (Time 12:59 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 75នាក់)


ព្រះសីហនុ៖ លោក ម៉េង ផល្គុន មេគយ និងរដ្ឋាករគ្រប់គ្រងទំនិញរួចពន្ធ តំបន់សេដ្ឋកិច្ចពិសេសទាំង៣ នាខេត្តព្រះសីហនុ ត្រូវបានក្រុមអ្នករត់ការគយ ឬទំនិញ នៅតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ខេត្តព្រះសីហនុ បានអះអាងថា ថវិកាសម្រាប់បង់ពន្ធចូលរដ្ឋត្រឹម ១៥,០០០រៀល ប៉ុន្តែលុយរត់ចូលក្នុងហោប៉ៅ របស់ជនឆ្លៀតឱកាស គឺអាចមានចន្លោះចាប់ពីជាង ១៣០ដុល្លារសហរដ្ឋអាមេរិក ទៅដល់ជាង ១៤០ ដុល្លារ ក្នុងទំនិញរួចពន្ធមួយទូរកុងតឺន័រ។ ប្រភពពីអ្នករត់ការគយ ឬរត់ការទំនិញ នៅតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំងខេត្តព្រះសីហនុ បានចោទ លោក ម៉េង ផល្គុន តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឬអ្នករត់ការហៅថា មេគយប្រចាំតំបន់សេដ្ឋកិច្ចពិសេសទាំង៣ ក្នុងខេត្តព្រះសីហនុ ថាបានតម្រូវឲ្យក្រុមអ្នករត់ការគយ ដាក់លុយក្រោមតុយ៉ាងតិច ១៣០ដុល្លារសហរដ្ឋអាមេរិក ក្នុងទំនិញមួយកុងតឺន័រ មុននឹងអនុញ្ញាតឲ្យដឹកទំនិញអត់បង់ពន្ធចេញពីតំបន់សេដ្ឋកិច្ចពិសេសទាំង៣នោះ។ ចំពោះបញ្ហានេះ ទាំងអ្នករត់ការទំនិញ ជាពិសេសសាធារណជន មានចម្ងល់ថា តើក្នុងមួយថ្ងៃៗ មានប៉ុន្មានកុងតឺន័រ ដែលត្រូវចេញចូលឆ្លងកាត់ មន្ត្រីគយ និងរដ្ឋាករ នៅតំបន់សេដ្ឋកិច្ចពិសេស ឈ្មោះ ម៉េង ផល្គុន នេះ.. ? ករណីខាងលើនេះ ប្រភពមានចម្ងល់ថា តើ, លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា បានទទួលព័ត៌មាន អំពីសកម្មភាព របស់មន្រ្តីក្រោមឱវាទខ្លួន ដែលធ្វើសកម្មគាបយកលុយមានចំនួនច្រើនហួសហេតុពេក ពីបុគ្គលិកជើងសារគយ ដែរឬយ៉ាងណា..? ក្រុមអ្នករត់ការគយ ឬជើងសារគយ ប្រចាំតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ខេត្តព្រះសីហនុ បានចោទ លោក ម៉េង ផល្គុន តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឬអ្នករត់ការហៅថា មេគយប្រចាំតំបន់សេដ្ឋកិច្ចពិសេសចំនួន៣ ក្នុងខេត្តព្រះសីហនុ ថា បានយកតួនាទី របស់ខ្លួន ទៅគាបសង្កត់ក្រុមអ្នករត់ការគយ ឬជើងសារគយ ដោយតម្រូវឲ្យពួកគេបង់លុយក្រោមតុចន្លោះចាន់ពីជាង ១៣០ ដុល្លារសហរដ្ឋអាមេរិក ទៅដល់ ១៤០ដុល្លារ ជូនមន្ត្រីខាងលើនេះ ក្នុងទំនិញ ឬឥវ៉ាន់មួយកុងតឺន័រជាមុនសិន។ ទើបលិកមេគយរូបនេះ ចាប់ផ្ដើមពិនិត្យឯកសារ រួចអនុញ្ញាតឲ្យយកទំនិញចេញ ឬ ចូលក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ប្រភពបានបន្តថា លោក ម៉េង ផល្គុន ដែលជាប្អូនថ្លៃ លោកអគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវបានគេចាត់ឲ្យលោក មកទទួលកិច្ចការត្រួតពិនិត្យទំនិញរួចពន្ធ ដែលចេញ-ចូលតំបន់សេដ្ឋកិច្ចពិសេសទាំងបី ក្នុងខេត្តព្រះសីហនុ រួមមាន៖ តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ, តំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង និង តំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រុមអ្នករត់ការទំនិញ បានបន្តថា ក្នុងនាមលោកជាតំណាងឲ្យអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ឬអ្នករត់ការហៅលោកថា “មេតំបន់ៗ”នោះ ពួកគេបានចោទលោក ម៉េង ផល្គុន ថាបានយកតួនាទី របស់ខ្លួន ទៅគាបសង្កត់អ្នករត់ការគយ ឬជើងសារគយ តម្រូវឲ្យបង់លុយក្រៅ ដែលគ្មានវិក័យប័ត្រ ចាប់ពី ១៣២ដុល្លារអាមេរិក រហូតដល់ ១៤២ដុល្លារ ក្នុងមួយទូរកុងតឺន័រ នៃទំនិញនាំចូលរួចពន្ធ និង ទំនិញនាំចេញ ដែលក្នុងមួយខែៗ អាចមានទូរកុងតឺន័រឆ្លងកាត់គិតជាមធ្យមមានប្រមាណចន្លោះចាប់ពី ៦០០ ទៅ ៧០០ ទូរកុងតឺន័រ។ បន្ថែមលើនេះ ក្រុមអ្នករត់ការទំនិញ ឬជើងសារគយ នៃក្រុមហ៊ុនមួយចំនួន ស្នើសុំមិនបញ្ចេញឈ្មោះ ដែលទទួលរត់ការឯកសារ ដើម្បីយកទំនិញនាំចូលរួចពន្ធ និងទំនិញនាំចេញ បានឲ្យដឹងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ថា ក្រុមហ៊ុនរបស់លោក មិនសូវទទួលបានលើការងាររត់ការលើទំនិញរួចពន្ធច្រើន ក្មុងមួយខែៗ មានត្រឹមដប់ទូរឬត្រឹមដប់កុងតឺន័រតែប៉ុណ្ណោះទេ។ ប៉ុន្តែលោកយល់ថា ចំពោះបញ្ហា ដែលក្រុមជើងសារគយបានលើកឡើង និងចោទ លោក ម៉េង ផល្គុន ថាបាទទួលលុយជាកញ្ចប់ចំនួន ចន្លោះចាប់ពីជាង ១៣០ ទៅជាង ១៤០ដុល្លារ ក្នុងមួយទូរទំនិញនោះ គឺមិនខុសទេ ព្រោះលុយទាំងនោះ ត្រូវគេគិតទាំងតម្លៃបំពេញបែបបទ ឬឯកសារផ្សេងៗ, តម្លៃមេស៊ីញ៉េ, តម្លៃមន្ត្រីគយ ជាកូនចៅចុះពិនិត្យ និងតម្លៃមន្ត្រីគយ និងរដ្ឋាករ ជាកូនចៅចុះបញ្ជីស្នាមផ្សេងៗជាដើម..។ ក្រុមជើងសារគយ ឲ្យដឹងដូច្នេះ រួចអះអាងថា បើក្រុមហ៊ុនទាំងឡាយណាមិនបង់លុយចំនួន ១៣២ដុល្លារ ទៅ ១៤២ដុល្លារ ជូនមន្ត្រីគយ និងរដ្ឋាករទេ គឺមន្ត្រីគយ នឹងកាក់ផ្អឹបឯកសារ និងមិនស៊ីញ៉េ នៅលើឯកសារនាំចេញ នាំចូលទំនិញទាំងនោះទេ។ ពោលគឺ ដូចគ្នាគយ ចាប់កុងតឺន័រទំនិញទាំងនោះទុក មិនឲ្យដឹកចេញ ឬចូល បានទេ។ ប្រភពពីក្រុមអ្នករត់ការគយបន្តទៀតថា ចំនួនទឹកលុយក្រោមតុខាងលើ គឺមន្ត្រីគយ អាចពន្យាពេលបង់ ក្នុងរយៈពេលមួយសប្ដាហ៍ ប៉ុន្តែត្រូវបង់លុយ ឬទូទាត់ឲ្យអស់នៅចុងសប្ដាហ៍នីមួយៗ បើទោះជាក្រុមហ៊ុនខ្លះ មានទំនិញ១០០ទូរ បែបណាក៏ដោយវុះ គឺត្រូវតែបង់លុយ នៅចុងសប្ដាហ៍ឲ្យរួចរាល់អស់ ជាមុនសិន។ ក្រុមអ្នករត់ការទំនិញ ឬជើងសារគយ បានបញ្ជាក់ថា ក្នុងមួយទូរកុងតឺន័រដឹកទំនិញ គឺប្រាក់ចំណូលចូលរដ្ឋ ដែលត្រូវបង់តាមវិក័យប័ត្រមានត្រឹម ១៥,០០០(មួយម៉ឺនប្រាំពាន់រៀល)តែប៉ុណ្ណោះ ។ ប៉ុន្តែចូលក្នុងហោប៉ៅ របស់មន្ត្រីឆ្លៀតឱកាសមានចំនួនជាង ១៣០ ទៅ ១៤០ ដុល្លារ ខណៈទំនិញនាំចេញត្រូវបង់ ១០៥ដុល្លារ ទៅ ១១០ដុល្លារ ក្នុងមួយទូរកុងតឺន័រ។ ហើយថា ក្នុងមួយថ្ងៃៗ អាចមានកុងតឺន័រទំនិញរួចពន្ធនាំចូល និងដឹកចេញយ៉ាងតិច ២០០ទូរកុងតឺន័រ ដែលត្រូវឆ្លងកាត់តួនាទីសម្រេច របស់ លោក ម៉េង ផល្គុន ដោយគេមិនទាន់គិតដល់ ទំនិញនាំចូលត្រូវបង់ពន្ធផងទេ។ ទាក់ទងព័ត៌មាននេះ នៅមិនទាន់អាចទាក់ទង លោក ម៉េង ផល្គុន តំណាងអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ឬគេហៅថា មេប្រចាំតំបន់សេដ្ឋកិច្ចពិសេសទាំង៣ នាខេត្តព្រះសីហនុ ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ របស់ក្រុមអ្នករត់ការគយ ឬជើងសារគយខាងលើបាននៅឡើយទេ នៅរសៀលថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២០នេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1128 នាក់
ម្សិលមិញ :
1726 នាក់
សប្តាហ៍នេះ :
5450 នាក់
ខែនេះ :
17937 នាក់
3 ខែនេះ :
44127 នាក់
សរុប :
185499 នាក់