ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
ករណីគ្រោះថ្នាក់ចរាចរណ៍ នៅពេលនេះ ឃាត់ខ្លួនម្ចាស់រថយន្តដែលបង្កគ្រោះថ្នាក់បុកមនុស្សស្លាប់២នាក់ នៅផ្លូវ៦០ម៉ែត្របានហេីយ
Fri,10 January 2020 (Time 05:48 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 78នាក់)


ភ្នំពេញ! នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ ម្ចាស់រថយន្តដែលបង្កគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ដល់ទៅ២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ។ បុរសដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ឆេង គីមលី អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ នៅពេលសួរចម្លើយ ម្ចាស់រថយ​ន្តរូបនេះ បានប្រាប់ថា ខ្លួនមិនបានបើករថយន្តនោះទេ គឺជាពូរបស់ខ្លួន ដែលបានបើកកាលពីព្រឹកមិញ។ បច្ចុប្បន្នបុរសខាងលើត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីត្រៀមបញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរណ៍រាជធានីភ្នំពេញ ចាត់ការបន្ដតាមនីតិវិធី។ សូមបញ្ជាក់ថាមានករណីរថយន្ដស៊េរីទំនើបមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2BB-0035 បានបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យមនុស្សស្លាប់២នាក់ ហើយបើករត់គេចខ្លួនបាត់ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅចំណុចមុខការដ្ឋានចិន តាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាមុនកើតហេតុគេឃើញ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាក PCX ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1IC-4551 ឌុបក្មេងស្រី និងដឹកនំប៉័ងធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង ហើយបានឡើងវ៉ា ចូលទៅចំណែកផ្លូវម្ខាង ស្របពេលនោះមានរថយន្តហាយប្រ៊ីត មួយគ្រឿង ពណ៌សពាក់ស្លាកលេខភ្នំពេញ2BB-0035 កំពុងបើកបរបញ្ច្រាសទិសគ្នា ជាមួយម៉ូតូ ក៏ជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលឲ្យម៉ូតូខ្ទាតទៅម្ខាង។ ចំណែកអ្នកជិះម៉ូតូចំនួន២នាក់ ត្រូវកិន និងអូសជាច្រើនម៉ែត្របណ្តាលឲ្យស្លាប់ភ្លាមៗផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1149 នាក់
ម្សិលមិញ :
1726 នាក់
សប្តាហ៍នេះ :
5471 នាក់
ខែនេះ :
17958 នាក់
3 ខែនេះ :
44148 នាក់
សរុប :
185520 នាក់