ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
បន្ទាប់ពីមានមតិរិះគន់រឿងរណ្ដៅដីលោកថៃ សុធា ដែល កំពុងតែជីកយកអាចម៌ដី រួចមកខាងមន្រ្តីជំនាញពាក់ព័ន្ធចាប់ផ្ដេីមចាត់ការហេីយ
Sat,11 January 2020 (Time 07:33 AM)
ដោយ ៖ psr (ចំនួនអ្នកអាន: 72នាក់)


កាលពីថ្ងៃទី០៩ខែមករាឆ្នាំ២០២០ក្នុងខ្លឹមសារនៃអត្ថបទនោះ គឺបានដកស្រង់សម្ដីពលរដ្ឋ ដែលរិៈគន់មកលើថៅកែក្រុមហ៊ុន គ្រឿងចក្រ ខ្នាតធំ ដែលបានធ្វើអាជីវកម្មជីករណ្ដៅដីជ្រៅនឹងដឹកជញ្ជូនគ្មានឈប់ឈរ នៅភូមិបារាយណ៍កើត សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង នោះមក។ នៅព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០២០នេះ មន្ត្រីមន្ទីររ៉ែនិងថាមពលខេត្ត លោកអភិបាលក្រុង រួមជាមួយមន្ត្រីជំនាញជាច្រើននាក់ បានចុះពិនិត្យដល់ទីតាំងរណ្ដៅដីលោក ថៃ សុធា ស្ថិតនៅខាងលិចទីលានចាក់សំរាម ទួលព្រះធាតុប្រហែល២០០ម៉ែត្រ ត្រង់ចំណុចភូមិសង្កាត់ខាងលើ។ ជាមួយគ្នានោះក្រុមមន្ត្រីបានសម្រេចផ្អាកអាជីវកម្មថៅកែ ថៃ សុធា ជាបណ្ដោះអាសន្ន ក្រោមហេតុផលថា ជីករណ្ដៅជ្រៅលើសកំណត់ខុសទីតាំងអាជ្ញាប័ណ្ណ ស្រោចទឹកមិនទៀងទាត់ បណ្ដាលឲ្យដីហុយ ដឹកអត់គ្រប បង្កការរិៈគន់ជ្រុះអាចម៍ដីប្រឡាក់ផ្លូវ ប៉ះពាល់អារម្មណ៍ពលរដ្ឋនៅតំបន់នោះ។ ក្នុងនោះផងដែរ មន្ត្រីជំនាញបានថ្លែងថា! ករណីនេះ ខ្លួននឹងធ្វើរបាយការណ៍ជូនលោកអភិបាលខេត្ត ដើម្បីចាត់ការបន្ត ខណៈសកម្មភាពគ្រឿងចក្រ ត្រូវផ្អាកជាបណ្ដោះអាសន្នសិន។ ទន្ទឹមនិងនោះលោក ម៉ន នីបណ្ឌិត អភិបាលក្រុងព្រៃវែង បានថ្លែងថា!​ ករណីនេះលោកស្នើឲ្យម្ចាស់ ក្រុមហ៊ុនគោរពច្បាប់ ជីកទៅតាមគោលការ។ លោកថា!​ បើក្រុមហ៊ុនធ្វើអាជីវកម្មបន្តសូម ឲ្យលាងកង់រថយន្ត មុនឡើងផ្លូវជាតិ និងស្រោចទឹកឲ្យបានទៀងទាត់ ជៀសវាងបង្កផលប៉ះពាល់ដល់ពលរដ្ឋ។ សូមរម្លឹកថា!​ កន្លងមកពលរដ្ឋនៅភូមិបារាយណ៍កើត សង្កាត់បារាយណ៍ ក្រុងព្រៃវែង បានថ្លែងហួសចិត្តថា អាជ្ញាធរមិនគួរធ្មេចភ្នែកឲ្យ ក្រុមហ៊ុនគ្រឿងចក្រខ្នាតធំមួយនេះសម្រុកដឹកជញ្ជូនអាចម៍ដីគ្មានឈប់ឈរបែបនេះសោះ ខណៈក្រុមហ៊ុន ប្រើសុទ្ធតែ រថយន្តយីឌុប រថយន្តកែច្នៃអត់ពន្ធ ដឹកចាប់ពីព្រឹកព្រលឹម រហូតព្រលប់។ ពោលគឺ ក្បួនរថយន្តទាំងនោះបើកបន្តកន្ទុយគ្នាដូចហែកឋិន ដោយមិនស្រោចទឹកឲ្យទៀងទាត់ឡើយ បណ្ដាលឲ្យដីហុយទ្រលោម ចូលតាមខ្នងផ្ទះពលរដ្ឋ ជាប្រចាំ ម្នាក់ៗចេះតែនាំគ្នាខាំមាត់សង្កត់ចិត្ត ព្រោះថា បើប្ដឹងក៍គ្មានប្រសិទ្ធភាពដែរ បានត្រឹមគេស្អប់ប៉ុណ្ណោះ។ ពេលនោះពលរដ្ឋអះអាងថា!​ ក្រុមហ៊ុនគ្រឿងចក្រនោះ មិនត្រឹមតែបង្កដីហុយប៉ុណ្ណោះទេ ថែមទាំងបង្កគ្រោះថ្នាក់ដល់ពលរដ្ឋជាញឹកញាប់។ ព្រោះរថយន្តទាំងនោះ ដឹកជញ្ជូនអត់គ្រប ជ្រុះហូរអាចម៍ដីរប៉ាត់រប៉ាយពាសពេញផ្លូវជាតិលេខ១១ ពេលមេឃភ្លៀងម្ដងៗអ្នកជិៈម៉ូតូរអិលដួលស្ទើររាល់ថ្ងៃ បើមេឃក្ដៅវិញដីហុយទ្រលោមខ្យល់បក់ចូលផ្ទះពលរដ្ឋ រកតែទទួលទានអាហារពេលថ្ងៃត្រង់មិនកើតផង។ លើសជាងនេះទៅទៀត ពលរដ្ឋនៅក្នុងភូមិខាងលើ កំពុងព្រួយបារម្ភ ពីសុវត្ថិភាពសត្វពាហនៈ នឹងកូនចៅពួកគាត់ថា!​ បើភ្លាត់ស្នៀតធ្លាក់ចូលរណ្ដៅដី របស់ថៅកែឈ្មោះ ថៃ សុធា ស្ថិតនៅខាងលិចទីលានចាក់សំរាម ទួលព្រះធាតុប្រហែល២០០ម៉ែត្រនោះ ប្រាកដជាមិនរស់ឡើយ ព្រោះជម្រៅរណ្ដៅនោះចាប់ពី២០ទៅ៣០ម៉ែត្រឯណោះ លើទំហំដីប្រមាណជា៥ហិកតា បើធ្លាក់ចូលហើយកុំថាសត្វសូម្បីមនុស្សក៍ឡើងមកវិញមិនរួចដែរ។ ឥឡូវទុក្ខកង្វល់របស់ពលរដ្ឋនាពេលកន្លងមក ត្រូវបានអាជ្ញាធរក្រុង ចាត់ការហើយ ក្នុងនោះពលរដ្ឋក៍សង្ឃឹមដែរថា ចំណាត់ការនេះ នឹងមានប្រសិទ្ធភាពរយៈពេលយូរជៀសវាងការចុះមកបង្អើលៗ ឲ្យល្អមើល រួចត្រូវគ្នា ដូចកៀងត្រីបញ្ចូលស៊ងនោះទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1100 នាក់
ម្សិលមិញ :
1726 នាក់
សប្តាហ៍នេះ :
5422 នាក់
ខែនេះ :
17909 នាក់
3 ខែនេះ :
44099 នាក់
សរុប :
185471 នាក់