ថ្ងៃសុក្រ ទី២៧ ខែវិច្ឆិការ ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រជុំវីដេអូអនឡាញជាមួយឯកឧត្តម បាន គីមូន ប្រធានវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI)
Fri,23 October 2020 (Time 03:35 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 23នាក់)


ភ្នំពេញ; ឯកឧត្តម បាន គីមូន ប្រធានវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បានធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានជួបប្រជុំតាមប្រព័ន្ធអនឡាញនាពេលនេះ។ ឯកឧត្តម បាន គីមូន បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការសម្រេចបានសមិទ្ធិផលធំៗក្នុងវិស័យបរិស្ថានគួរឱ្យកត់សំគាល់ ដែលក្នុងនោះរួមមានការសិក្សាបុរេសមិទ្ធិលទ្ធភាពនៃគម្រោងទាញយកឥន្ធនៈចំហេះពីសំណល់រឹង (RDF) ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុងគោលដៅ ការជំរុញការបករើប្រាស់ថាមពលនិរន្តរភាព និងការគ្រប់គ្រងសំណល់នៅខេត្តបាត់ដំបង និងកែប។ ឯកឧត្តម សាយ សំអាល់ បានស្វាគមន៍និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជម្រុញនិងលើកកម្ពស់ការអភិវឌ្ឍន៍ដោយចីរភាពនៅកម្ពុជា តាមរយៈការកសាងគោលនយោបាយនិងយុទ្ធសាស្ត្រនានា ដើម្បីចូលរួមចំណែកបង្កើនប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាពនៃការប្រើប្រាស់ធនធានធម្មជាតិ ការបញ្ចេញកាបូនតិច ការរស់នៅដោយចីរភាព និងការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ ក្នុងឋានៈជាសមាជិករបស់អង្គការអភិវឌ្ឍន៍បៃតងសកល តាំងពីឆ្នាំ២០១១មក ព្រះរាជាណាចក្រកម្ពុជាបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចការរៀបចំគោលនយោបាយជាតិ រួមមាន គោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍បៃតង ផែនការយុទ្ធសាស្ត្រជាតិស្តីពីការអាភិវឌ្ឍន៍បៃតង និងផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍បៃតង និងផែនការយុទ្ធសាស្ត្រលើវិស័យអាទិភាព រួមមាន ផែនការអភិវឌ្ឍន៍ទីក្រុងនិរន្តរភាពសម្រាប់រាជធានីភ្នំពេញ ២០១៨-២០៣០ កម្មវិធីវាយតម្លៃការតម្រង់ទិសគោលនយោបាយស្តីពីការអភិវឌ្ឍន៍បៃតង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុងគោលដៅចំនួន៧ និងការសិក្សាបុរេសមិទ្ធិលទ្ធភាពនៃគម្រោងទាញយកឥន្ធនៈចំហេះពីសំណល់រឹង (RDF)។ ឯកឧត្តម សាយ សំអាល់ និងឯកឧត្តម បាន គីមូន បានបេ្តជ្ញាបន្តពង្រឹងកិច្ចសហការរួមគ្នា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីគាំទ្រដល់ការអនុវត្តន៍សកម្មភាពរួមគ្នា ដែលចូលរួមចំណែកសម្រេចកម្មវិធីគោលនយោបាយជាតិ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាពនៅកម្ពុជា និងការងារបន្តការពង្រឹងសមត្ថភាពទាំង មន្ត្រីថ្នាក់ជាតិ និងស្ថាប័នថ្នាក់ក្រោមជាតិ និងបន្តកៀគរធនធានគាំទ្រចាំបាច់នានា ក្នុងគោលបំណងរួមចំណែកសម្រេចគោលដៅការអភិវឌ្ឍន៍ដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាទីបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តម បាន គីមូន បានអបអរសាទរនូវសមិទ្ធផលការងារដែលសម្រេចបានរួមគ្នាកន្លង ក្នុងកិច្ចសហការរវាងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រសួងបរិស្ថាន។ ឯកឧត្តមបានគោរពផ្តាំសួរសុខទុក្ខសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលជាមិត្តចាស់ ក្នុងអាណត្តិដែលឯកឧត្តម បំពេញតួនាទីជាអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិកន្លងមក និងសូមជូនពរសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ចការងារ។ប្រភពមរតក7មករា

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
270 នាក់
ម្សិលមិញ :
335 នាក់
សប្តាហ៍នេះ :
2702 នាក់
ខែនេះ :
10294 នាក់
3 ខែនេះ :
40935 នាក់
សរុប :
249952 នាក់