អន្តរជាតិ៖ មនុស្សយ៉ាងហោចណាស់ ១០៥នាក់បានស្លាប់ និង ២៧នាក់ទៀត កំពុងបាត់ខ្លួននៅតំបន់ខ្ពង់រាប និងភាគកណ្តាលនៃប្រទេសវៀតណាម ដោយសារតែគ្រោះទឹកជំនន់, ការរអិលបាក់ដី និងគ្រោះធម្មជាតិផ្សេងៗទៀត ដែលបង្កឡើងដោយជំនន់ទឹកភ្លៀង ដែលបន្តអូសបន្លាយជាច្រើនថ្ងៃមកហើយនោះ ដែលហេតុការណ៍នេះកើតឡើងចាប់តាំងពីដើមខែតុលានេះ ។ នេះបើតាមការអះអាងពីអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសវៀតណាម បានបញ្ជាក់នៅថ្ងៃអង្គារទី២០ ខែតុលា ឆ្នាំ២០២០ ។ បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០ ដែលបានដកស្រង់ប្រភពពីអាជ្ញាធរវៀតណាម បានបញ្ជាក់ថា ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ភាគច្រើនត្រូវបានរាយការណ៍ ចេញពីបណ្តាខេត្តភាគកណ្តាលមានដូចជា ក្វាងទ្រី (Quang Tri), ធួធានហឺ (Thua Thien-Hue) និងក្វាងណាម (Quang Nam)។ ក្នុងចំណោមឧប្បត្តិហេតុធំៗរួមមាន គ្រោះរអិលបាក់ដីកាលពីថ្ងៃទី១៣ខែតុលាកន្លងទៅ ដែលបានសម្លាប់មន្ត្រី និងកងទ័ពសរុបចំនួន ១៣ នាក់នៅឯរោងចក្រវារីអគ្គិសនីក្នុងខេត្តធួធានហឺ (Thua Thien Hu) ខណៈក្រុមសង្គ្រោះនៅតែបន្តប្រតិបត្តិការស្វែងរកកម្មករដែលបាត់ខ្លួននៅឡើយ។ ចំណែកគ្រោះរអិលបាក់ដីមួយកន្លែងទៀត បានកើតឡើងកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ក៏បានសម្លាប់ទាហានយ៉ាងហោច ២២នាក់នៅក្នុងខេត្ត ក្វាងទ្រី (Quang Tri)។ គណៈកម្មាធិការជាតិ បានបញ្ជាក់ទៀតថា ប្រជាជនច្រើនជាង ៥២,១០០គ្រួសារនៅតាមតំបន់នានានៃខេត្ត ង៉េអាន (Nghe An), ហាទិញ(Ha Tinh), ក្វាងប៊ិញ (Quang Binh) និង ក្វាងទ្រី (Quang Tri) ត្រូវបានអាជ្ញាធរជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។ រីឯផ្ទះប្រជាជនច្រើនជាង ១៧៧,៩០០ខ្នងនៅក្នុងខេត្ត ដូចដែលបានរៀបរាប់ខាងលើត្រូវបានទឹកជន់លិច។ សូមជម្រាបថា ផ្ទៃដីដំណាំប្រមាណជាង ២៣៣,៨០០ហិកតាត្រូវបានទឹកជំនន់បំផ្លិចបំផ្លាញ ខណៈសត្វពាហនៈជាង ៦៩១,១០០ក្បាលបានងាប់ចរាចរណ៍តាមមធ្យោបាយនានាត្រូវបានកាត់ផ្តាច់ ព្រមទាំងបង្ខំឲ្យសាលារៀនជាច្រើនបិទទ្វារផងដែរ។ ដោយឡែកនាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក៏បានជម្រុញឲ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀត ពីសំណាក់មន្ត្រីជាក់ពាក់ព័ន្ធនៅក្នុងប្រតិបត្តិការជួយសង្គ្រោះ នៅតំបន់ភាគកណ្តាលដែលត្រូវបានបំផ្លាញ ដោយគ្រោះទឹកជំនន់ជាប្រវត្តិសាស្ត្រ។ ជាមួយគ្នានោះ លោក ង្វៀន សួនហ្វុក ដើម្បីជួយសង្គ្រោះប្រជាជន និងដោះស្រាយបញ្ហាដែលកំពុងប្រឈម លោកក៏បានសង្កត់ធ្ងន់ អំពីសុវត្ថិភាពនៃទំនប់ និងអាងស្តុកទឹកផងដែរ ដោយបានជំរុញឲ្យមានផែនការឆ្លើយតបសមស្រប និងឧបករណ៍ចាំបាច់។បន្ថែមពីនេះទៅទៀតលោកនាយករដ្ឋមន្រ្តីរូបនេះ បានគូសបញ្ជាក់ថា សម្រាប់ខេត្តនីមួយៗ ដែលរងគ្រោះនឹងទទួលបានប្រាក់ ១០០ពាន់លានដុងវៀតណាម(ប្រហែល ៤.៣លានដុល្លារអាមេរិក) ។ប្រភព nkd
ព័ត៌មានគួរចាប់អារម្មណ៍
អន្តរជាតិ ស្ទង់មតិ HappyAtWork៖ អាជីព១០ដែលសប្បាយចិត្តជាងគេនៅបារាំង (សហការី)
អន្តរជាតិ អ៊ីរ៉ងថាខ្លួនជួយផ្គត់ផ្គង់អាហារជាង១០០០ តោនឲ្យកាតារាល់ថ្ងៃ តែកាតារក្សាភាពស្ងៀមស្ងាត់ (សហការី)
Bar B Q Plaza នឹងបើកភោជនីយដ្ឋានចម្អិនម្ហូប ដោយខ្លួនឯងដំបូងបង្អស់នៅក្នុងផ្សារទំនើប Aeon Mall ទីក្រុងភ្នំពេញ (សហការី)
សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់បាល់ទី ៥០០ របស់ម៉េសស៊ីស៊ុតឱ្យ Barca ពន្លិចក្រុមអធិរាជ Real Madrid ក្នុងការប្រកួតដ៏រំភើបញាប់ញ័រ! (សហការី)
ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា