ភ្នំពេញ ៖កាលពីវេលាម៉ោង ៦ និង ០០ នាទីព្រឹក នៅថ្ងៃទី ១៨ ខែតុលាឆ្នាំ ២០២០ មានករណីភ្លើងឆេះផ្ទះរបស់ស្ត្រីម្នាក់អស់ស្ទើទាំងស្រុង ដែលហេតុការណ៍នេះបានើតឡើងនៅ ក្នុងភូមិវាលថ្លាន់ សង្កាត់គងណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើត ស្រ្តីរងគ្រោះបានងើបធ្វើនំប័ុងសាច់ ដើម្បីឱ្យប្ដីយកទៅលក់ ហើយខ្លួនក៏បានដុតទៀនមួយដើមទុកបំភ្លឺផ្ទះ ព្រោះត្រូវផ្តាច់អគ្គិសនីបណ្តោះអាសន្នសិន ព្រោះដោយសារតែទឹកជំនន់លិច ហើយពេលនោះគាត់ក៏បានចាកចេញពីផ្ទះដើម្បីទៅទទួលអំណោយ ដែលរងគ្រោះដោយសារទឹកជំនន់លិចផ្ទះ និងផលប៉ះពាល់ដំណាំមួយចំនួន ស្រាប់តែទៅដល់ពាក់កណ្តាលផ្លូវ ក៏ប្អូនរបស់គាត់បានតេទៅថា ឆេះផ្ទះបងហើយ។ ឮដូចនេះបងស្រីក៏រត់មកវិញ ដើម្បីទាក់ទងទៅខាងអន្តរាគមន៍ពន្លត់អគ្គិភ័យ ឲ្យជួយភ្លាមៗតែដោយសាអំណាចនៃភ្លើងខ្លាំងពេក បានលេបត្របាក់ផ្ទះរបស់គាត់មួយខ្នង និងសម្ភារៈប្រើប្រាស់ជាច្រើនអស់ទាំងស្រុង។ បញ្ជាក់សម្ភារៈខូចខាត លុយ ១លានរៀល ម៉ូតូមួយគ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត រថយន្តពន្លត់អគ្គិភ័យ ប្រើប្រាស់អស់ ២គ្រឿង បាញ់ពន្លត់ ៕ គួរបញ្ចាក់ មានករណីភ្លេីងឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង នៅក្នុងភូមិវាលថ្លាន់ សង្កាត់គងណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាម៉ោង០៦:៤៥នាទីព្រឹកព្រលឹម ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ នេះជាសេចក្ដីរាយការណ៍បឋមដែលក្រុមការងារ ទទួលបានមុននេះ ទោះបីយ៉ាងណាមូលហេតុនៃអគ្គិភ័យនេះ ពុំទាន់ដឹងនៅឡេីយទេ ។ ជាការកត់សម្គាល់ នៅភូមិវាលថ្លាន់ ទឹកលិចផ្ទះពលរដ្ឋពុំទាន់ស្រកស្រួលបួលនៅឡេីយទេ បែរជាករណីភ្លេីងឆេះផ្ទះថែមទៀត ពិតជាទុក្ខជាន់លេីទុក្ខមែន ៕ ដូចច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះហេតុការណ៍មូលហេតុនៃអគ្គិភ័យនេះ ពុំទាន់ដឹងនៅឡេីយទេ ។ ជាការកត់សម្គាល់ នៅភូមិវាលថ្លាន់ ទឹកលិចផ្ទះពលរដ្ឋពុំទាន់ស្រកស្រួលបួលនៅឡេីយទេ បែរជាករណីភ្លេីងឆេះផ្ទះថែមទៀត ពិតជាទុក្ខជាន់លេីទុក្ខមែន ៕ ដូចច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះហេតុការណ៍កើតឡើងជាយថាហេតុដូចជាភ្លើងឆេះ នឹង គ្រោះទឹកជំនន់ជាដើមព្រោះប្រទេសកម្ពុជានឹងប្រឈមមុខព្យុះទី១៧បន្តទៀតអាចនឹងភ្លៀងខ្លាំងជាងមុន។ប្រភព khmer note
ព័ត៌មានគួរចាប់អារម្មណ៍
អន្តរជាតិ ស្ទង់មតិ HappyAtWork៖ អាជីព១០ដែលសប្បាយចិត្តជាងគេនៅបារាំង (សហការី)
អន្តរជាតិ អ៊ីរ៉ងថាខ្លួនជួយផ្គត់ផ្គង់អាហារជាង១០០០ តោនឲ្យកាតារាល់ថ្ងៃ តែកាតារក្សាភាពស្ងៀមស្ងាត់ (សហការី)
Bar B Q Plaza នឹងបើកភោជនីយដ្ឋានចម្អិនម្ហូប ដោយខ្លួនឯងដំបូងបង្អស់នៅក្នុងផ្សារទំនើប Aeon Mall ទីក្រុងភ្នំពេញ (សហការី)
សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់បាល់ទី ៥០០ របស់ម៉េសស៊ីស៊ុតឱ្យ Barca ពន្លិចក្រុមអធិរាជ Real Madrid ក្នុងការប្រកួតដ៏រំភើបញាប់ញ័រ! (សហការី)
ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា