បែកធ្លាយមន្ត្រីរដ្ឋបាល ព្រៃឈើត្រពាំងចាន់ ឈ្មោះ ឌីន ឃុបឃិតគ្នាដោះលែង រថយន្តដឹកឈើស្ងាត់ៗ ជាថ្នូរ និងទឹកប្រាក់ ចំនួន៣៥០០ដុល្លារ
ខេត្តកំពង់ឆ្នាំង៖ សេចក្តីរាយការបានឲ្យដឹងថា៖មន្ត្រីរដ្ឋបាលព្រៃឈើត្រពាំងចាន់ឈ្មោះ ឌីន បានឃុបឃិតគ្នាដោះលែងរថយន្តដឹកឈើដោយស្ងាត់ៗ ជាថ្នូរនិងទឹកប្រាក់ចំនួន៣៥០០ដុល្លារទើបអនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀត។ បន្ទាប់ពីមានរថយន្តដឹកឈើខ្នាតធំ១គ្រឿង បានដឹកចេញពីខេត្តពោធិ៍សាត់ឆ្ពោះទៅកាន់រាជធានីភ្នំពេញដោយបានឆ្លងកាត់សង្កាត់រដ្ឋបាលព្រៃឈើឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៧។
សូមជំរាបដែរថា៖ការចចារនេះហាក់បីដូចជាមានសភាពស្ងាត់បានល្អ ហើយរថយន្តបានបន្តដំណើរទៅមុខបានដោយរលូន។ បើតាមប្រភពបានព័ត៌មានបានឲ្យដឹងថា៖ឈ្មោះ ឌីន ជាកូនចៅរបស់លោក ថោង រ៉ាវីរ៉ាវុឌ្ឃី ជានាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង។ បើយោងតាមរបាយការណ៍មួយចំនួនដែលគេបានទំលាយឲ្យដឹងថា៖ មានក្រដាស់វេលុយតាមប្រព័ន្ធវីង(wing)ចំនួន៤សន្លឹកដែរក្រុមឈ្មួញដឹកឈើបានវេលុយក្នុងថ្ងៃតែមួយគឺនៅថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៧ឲ្យ ទៅខាងមន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង។លើកទី១ចំនួន៤.០០០.០០០រៀល(បួនលានរៀល)។លើកទី២ចំនួន៤.០០០០០០រៀល(បួនលានរៀល)។លើកទី៣ចំនួន១០០០ ដុល្លារនិងលើកទី៤ចំនួន៥០០ដុល្លារ បើគិតដុល្លារទាំង៤លើកគឺមានចំនួនទឹកប្រាក់៣៥០០ដុល្លារ។ ករណីវេលុយជូនដល់មន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងនេះគឺមានលេខទូរស័ព្ទអ្នកផ្ញើរនិងអ្នកទទួលត្រឹមត្រូវករណីខាងលើនេះអភិបាលនៃគណ:អភិបាលខេត្តកំពង់ឆ្នាំងនិងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តគួរតែធ្វើការស្រាវជ្រាវស្វែងរកការពិតតើមន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ណាដែលបានធ្វើខុសច្បាប់ដូច្នេះ?? ហើយប្រសិនជារកឃើញដូចសេក្តីរាយការណ៍ខាងលើនេះតើគួរមានវិធានការបែបណា? លើមន្ត្រីដែលបានប្រព្រិត្តអំពើពុករលួយឃុបឃិតគ្នាមិនបង្ក្រាបបទល្មើស បែជាដោះលែងរថយន្តដឹកឈើជាថ្នូរនិងទឹកប្រាក់៣៥០០ដុល្លារស្ងាត់ៗទៅវិញ។ជុំវិញករណីខាងលើនេះដែរអភិបាលនៃគណ:អភិបាលខេត្តកំពង់ឆ្នាំងនិងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តគួរតែធ្វើការស្រាវជ្រាវស្វែងរកការពិតតើមន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ណាដែលបានធ្វើខុសច្បាប់ដូច្នេះ?
ហើយប្រសិនជារកឃើញដូចសេក្តីរាយការណ៍ខាងលើនេះតើគួរមានវិធានការបែបណា?ទៅលើមន្ត្រីដែលបានប្រព្រឹត្តអំពើពុករលួយឃុបឃិតគ្នាមិនបង្ក្រាបបទល្មើសដោះលែងរថយន្តដឹកឈើជាថ្នូរនិងទឹកប្រាក់បែបនេះ។
ជុំវិញទៅនឹងករណីខាងនេះដែរ«គេហទំព័រយើង»មិនអាចសុំការបំភ្លឺពីមន្ត្រីរដ្ឋបាលព្រៃឈើត្រពាំងចាន់ឈ្មោះ ឌីន បានទេដោយមិនមានលេខទូរសព្ទ័៕