ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
បែកធ្លាយ​រឿង​លោ​ក ឈឿងគឹមសុង​ មេក្រុ​មបង្ការបង្ក្រាប​កាងប​ទល្មើសមាន​បៀរ អាប៉ោង ​ទឹក​ភ្លៀង ឆ្នោតឬ​ចាក់កន្ទុយលេ​ខ​ជាពិសេសល្បែង​ តាម​អនឡាញ​យ៉ាង​ពេញ​បន្ទុកនៅ​ខេត្តបាត់ដំ​បង
Mon,26 June 2017 (Time 04:05 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1747នាក់)


ខេត្តបាត់ដំ​បង៖សេចក្តី​រាយ​ការ​ណ៍​បាន​​​​​​​​​​​​​​​​​​​ឲ្យ​ដឹង​ថា​៖​លោក ឈឿងគឹម​សុង មេក្រុ​មបង្ការ​បង្ក្រាបកំពុង​តែ​​កាងប​ទល្មើស​យ៉ាង​ពេញ​​ពេញ​បន្ទុក ​នៅ​ខេត្តបាត់ដំបង​មាន​ដូចជា​៖បៀរ ​អាប៉ោង ​ទឹកភ្លៀង ជាពិ​សេស​ល្បែង​តាមអនឡាញ ​ចាក់បាល់ ​ចាក់​ ឆ្នោតឬចាក់​កន្ទុយ​លេខ​បានកើនឡើងយ៉ាង​ព្រោង​ព្រាត​​ខុសពី​​ប្រក្រតី​ដោយ ប្រមូលុយខែ​មិនបង្ក្រាប​(យកលុយទិញស័ក្តិ,ទិញឡានថ្មី)

ប្រភ​ពពី​ប្រជា​ពលរដ្ឋ​និ​ងមន្ត្រីរា​ជការ​និងមន្ត្រី​នគរ​បាលស្រុក នគរ​បាល​ខេត្តបា​នបង្ហើប​ឲ្យដឹ​ងថា​៖ ល្បែងស៊ី​សងនៅ​ក្នុង​ក្រុង​បាត់ដំប​ងរីកដូ​ចផ្សិត​មានបៀរ ​អាប៉ោង ទឹកភ្លៀង ជា​ពិសេសល្បែងតាមអនឡាញ​ចាក់បាល់​ចាក់​បៀរ ​ចាក់ឆ្នោត​ឬចាក់កន្ទុយលេខ ​បានកើ​នឡើងគួរក​ត់សម្គាល់​ក្រុម​បង្ការបង្ក្រាប​ដែល​មាន​លោក ឈឿង​ គឹមសុង ជា​ប្រធាន​មិនបង្ក្រាបបែរជា​យកលុយខែគ្រប់​កន្លែងទៅវិញ​។ជា​ពិសេ​សផ្ទះ​លក់ឆ្នោត​ពី​មុន​នៅម្តុំ​ផ្ទះសំ​ណាក់ហូលីដេ(holiday)នៅភូមិព្រែក​មហាទេព ​សង្កាត់ស្វាយ​ប៉ោ ក្រុង​បាត់ដំបង​ពីមុន​មានលក់តែ១​កន្លែងទេ​មានម្ចាស់​ឈ្មោះធី (មានខ្នងប​ង្អែកស្នងការរង)​បច្ចុប្បន្ន​ម្តុំផ្ទះ​សំ​ណាក់ហូលីដេ(holiday) ក​ន្លែងលក់ឆ្នោ​តឡើង​៦កន្លែង​ ហើយអ្នក​លក់ទាំងនោះ​បាន​ឆ្លើយ​ថា​៖បង់ឲ្យ​លោក ឈឿង ​គឹមសុង ​អស់ហើយ​ទើបលក់​បាន​។

ចំ​ណែក​កន្លែង​លក់​ចាក់​បាល់​តាម​អនឡាញក៏​គេថាប​ង់ឲ្យ​ក្រុម​បង្ការបង្ក្រាប​ក្នុង១​ខែ១០០​ដុល្លាដែរ​។​មិនតែប៉ុ​ណ្ណោះ​បង្កើត​កម្លាំង​យកពួក​ប្រើប្រាស់​ថ្នាំ​ញៀន​ធ្វើក​ម្លាំង់​(.)​ដោយខ្លួនឯង​ហើយក៏​មានល​ក់ថ្នាំ​ញៀន​ផង​ដែ​រ​។ដែល​បច្ចុប្បន្ន​កន្លែងល​កើត​ថ្នាំ​ញៀន​មួយ​ចំនួនប្រជា​​ពលរដ្ឋបាន​​រាយការណ៍​ទៅសមត្ថកិច្ចបែ​ជា​​មិនបង្ក្រា​បយកលេ​សរវ​ល់​ឬ​ក៏​​ឆ្លើយថា​គេមា​នកូន​(អាណិត​មិនចា​ប់ជា​ដើម)​ថ្នាំញៀននៅ​វត្ត​កណ្តឹង​និង​ផ្លូ​វវា​ងក្រុង​ទល់​មុខ​ស៊ុប​៩៦​លក់សឹង​រាល់យប់​។​ បង្កើតក្រុមច​ល័តយប់​ប៉ុន្តែចល័ត​ទៅផ្លូវអូរ​មុន្នី​ឬវត្ត​កំណប់​ស្រុកសង្កែ​ចាប់ ​អ្នកជិះ​ម៉ូតូ​អត់មួក​សុវត្ថភាព​ពេលយប់​ម្នាក់​១៥ម៉ឺន ​ទៅ២០​ម៉ឺន​រៀល​ហើយ​ក្រុមក្មេង​ដើរលេ​ងយ​ប់មួយ​ ចំនួន​ចាប់គោះយ​កលុយមិន​ចេញ​ចាប់ដាក់​ បញ្ចូល​ក្រុមក្មេង​ទំនើង​(ចំណុច​នេះក្មេង​ល្អវាអាច​ខូចចិត្ត ដោយ​ខូចឈ្មោះក្មេង​ទំនើង​អាច​ឈប់រៀនក៏​មាន)

ប្រ​ភព​ពីន​គរ​បាល​ក្រុង​បាត់​ដំប​ងឲ្យ​ដឹងថា​៖ ក្នុង​កិច្ច​ប្រតិ​បត្តិ​ការណ៍​នគរបាលក្រុង​ធ្វើ​ការ ​បង្ក្រា​បជាក់ស្តែងក​រណីឆ​ក់ ទូរសព្ទ័​នៅចំនុចសា​លារៀន​អូតាគាំ ​ហើ​យជនល្មើ​ស​លិ ​សុខា ​សារភា​ពធ្លាយ​ចេញរឿងឆ​ក់ខ្សែករ​នៅចំនុច​២៣​តុលា​និង​ឆក់​ឡេប​ថប​នៅចំនុច​២៣តុលាដូចគ្នាជនល្មើ​ស ​លិ សុខា រូប​នេះធ្លាប់​ជាប់ពន្ធនា​គាម្តងរួច​មកហើ​យ​បាន​សារភាព​ក្រៅ​កំណត់​ហេតុ​ថាបង់លុយ​អោយទៅ​ក្រុមបង្ក្រាបក្នុង​មួយលើ​កៗ«២០០ដុល្លា »ដើ​ម្បីជា​ថ្នូរនិង​កា​រលាក់មិនចាប់​។​ ពាក់ព័ន្ធករណី​នេះលោក ឈឿង​ គឹមសុង ប្រធានក្រុម​បង្ការបង្ក្រាបតែង​តែ និ​យាយប្រាប់អ្នកដ៏ទៃ និ​ងអ្នកសារព័ត៌មា​នថា​មិនដែរបាន​យកលុយពីពួក​បើកល្បែង​ទាំងនោះទេ។​តែទោះ​យ៉ាង​ណា​ក៏​ដោយ​​ភព​ពីស​មត្ថកិច្ច​តាម​ស្រុក​និងម​ន្ត្រីកា​រិយាល័យ​មួយចំនួន​ថា​៖តាំង​ពីលោក ស ​ថេត​ ស្នងកា​រផ្តល់​អំណាច​ដ៏លើស​លប់ដល់​ឈ្មោះ ​ឈឿង ​គឹមសុង ប្រធានក្រុមបង្ការបង្ក្រាប​មកបាន​ធ្វើ​ឲ្យ​ឈ្មោះ ​ឈឿង ​គឹមសុង ធ្វើ​​អ្វីៗ​ស្រេចចិត្តដូច្នេះ​ពួកគាត់បាន​​អស់ទឹ​កចិត្ត​ធ្វើការងារ​។​

សូមបញ្ជាក់​ថា​៖លោក​ ឈឿងគឹមសុង មានសិទ្ធសម្រេចជាងប្រធានការិយាល័យ​និងអធិការ​ចង់​ចាប់​ចង​ឬអនុវត្តការងារ​មិនបាច់ ឆ្លង​កាត់អស់​លោក​ទាំងនោះទេ​ធ្វើហើយ​ចាំ​រាយការណ៍ ​ជូន​លោក​ស្នងកា​រ​ជាក្រោយ​។​គេ​សង្កេត​ឃើញថា​លោក ​ឈឿងគឹមសុង ពិតជាមានអំណាច​ធ្វើអ្វីស្រេចចិត្ត​ទោះ​សម្តី​ស្នងការរង​​គេមិនស្តាប់ផង។​ ក្រុមនគ​របាលប៉ុស្តិ៍​អធិការ​គ្រប់ស្រុក​ខ្លាច​អំណាច​លោក​ឈឿង គឹមសុង ប្រធានក្រុមបង្ការ​បង្ក្រា​បនិងខ្លាច​លោកស ថេត ស្នង​ការ កាន់​ជើង​ឈឿង​គឹមសុង ទើបមិន​ហ៊ានរាយកា​រណ៍ជូ​ន​ដោយ​សារទ​ង្វើរបស់​លោក ឈឿង គឹមសុង​នេះបាន​ធ្វើឲ្យ​សន្លឹក​ឆ្នោតគណ​បក្សប្រជាជ​នធ្លាក់​ចុះគួរ​ឲ្យអាម៉ា​សដូច្នេះ។​ប្រជាព​លរដ្ឋ​សំណូម​ពរដ​ល់​លោកស ថេត​ស្នង​ការខេត្តបាត់ដំបង​មេត្តា​ប្តូរ​លោក ឈឿងគឹមសុង ​ចេញពី​ប្រធានក្រុ​មបង្ការ​បង្ក្រាប​ចេញដើម្បី​ទទួល​សន្លឹកឆ្នោ​តឆ្នាំ២០១៨ម​កវិញ។

ជុំវិញ​ព័ត៌មាន​ខាង​លើ​នេះ​ដែ​រគេហទំព័រយើង មិន​អាច​សុំការ​បំ​ភ្លឺ​ពីលោក ឈឿង គឹមសុង​ បានទេ​ដោយ​មិនមានលេខទូរសព្ទ័៕​​​

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1744 នាក់
ម្សិលមិញ :
2833 នាក់
សប្តាហ៍នេះ :
6298 នាក់
ខែនេះ :
19503 នាក់
3 ខែនេះ :
42388 នាក់
សរុប :
996767 នាក់