អន្តរជាតិ ស្ទង់មតិ HappyAtWork៖ អាជីព១០ដែលសប្បាយចិត្តជាងគេនៅបារាំង
បណ្តាញ HappyAtWork របស់បារាំង កាលពីពេលថ្មីកន្លងមកនេះ បានចេញតារាងចំណាត់ថ្នាក់ទាក់ទងនឹងអារម្មណ៍របស់អ្នកធ្វើការក្នុងបរិយាសកាសការងាររបស់ខ្លួន។ ការស្ទង់មតិត្រូវបានធ្វើឡើងជាមួយមនុស្សប្រមាណ១២០ ០០០នាក់។
លទ្ធផលបានបង្ហាញ អ្នកធ្វើការនៅសហគ្រាសធុនតូច និងមធ្យម ៦៧ភាគរយអះអាងថា ពួកគេសប្បាយចិត្តនឹងការងាររបស់ខ្លួន ខណៈក្រុមហ៊ុនដែលមានបុគ្គលិកពី២០០ទៅ៩៩៩នាក់ មាន៥៦ភាគរយសប្បាយចិត្ត។ ចំណែកក្រុមហ៊ុនធំៗដែលមានបុគ្គលិកលើសពី១០០០នាក់ មានតែ៥០ភាគរយប៉ុណ្ណោះ ដែលបង្ហាញភាពរីករាយនៅក្នុងការងាររបស់ខ្លួន។

បណ្តាញស្ទង់មតិ HappyAtWork បានរកឃើញផងដែរ ថា ជំនាញការងារក៏ជាកត្តាដែលនាំឲ្យរីករាយ និងជំរុញទឹកចិត្តឲ្យបុគ្គលិកបំពេញការងារល្អផងដែរ។ អ្នកដែលធ្វើការងារផ្នែកប្រឹក្សាយោបល់ ប្រមាណ៥៨ភាគរយ ផ្នែកទំនាក់ទំនង៥៧ភាគរយ ផ្នែកសុខភាព ៥៧ភាគរយ បានអះអាងថា ខ្លួនសប្បាយចិត្តពេលធ្វើការ។
ខាងក្រោមនេះ ជាចំណាត់ថ្នាក់របស់ HappyAtWork ទាក់ទងអាជីពការងារចំនួន១០នៅបារាំង ដែលសប្បាយចិត្តជាងគេ៖
១.អ្នកគណិតសាស្ត្រ (៦៣.២ភាគរយ)
២. ស្ថាបត្យករ (៦២.២ភាគរយ)
៣. អ្នកទទួលបន្ទុកផ្នែកទំនាក់ទំនង (៥៦.៦ភាគរយ)
៤. ប្រធានក្រុមទីផ្សារ (៥៦.៣ភាគរយ)
៥. អ្នកទទួលបន្ទុកផ្នែកធនធានមនុស្ស (៥៥.៨ភាគរយ)
៦. អ្នកអភិវឌ្ឍផ្នែកជំនួញ (៥៥.៤ភាគរយ)
៧. បុគ្គលិកផ្នែកសេវាកម្មសាធារណៈ (៥៥.៣ភាគរយ)
៨ (ស្ទួន). អ្នកបច្ចេកទេសផ្នែកសន្តិសុខ អនាម័យ បរិស្ថាន (៥៣ភាគរយ)
៨ (ស្ទួន). មេការ ការដ្ឋាន (៥៣ភាគរយ)
៩. អ្នកគីមីសាស្ត្រ (៥២.៧ភាគរយ)
១០. អ្នកច្បាប់ (៥២.៣ភាគរយ)៕
source: thmey thmey