សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់បាល់ទី ៥០០ របស់ម៉េសស៊ីស៊ុតឱ្យ Barca ពន្លិចក្រុមអធិរាជ Real Madrid ក្នុងការប្រកួតដ៏រំភើបញាប់ញ័រ!
(Real Madrid):លីអូនែល ម៉េសស៊ី បានស៊ុត បញ្ចូលទីគ្រាប់ទី ៥០០ ឱ្យ Barcelona ដើម្បី ដណ្តើមជ័យជម្នះ ៣-២ ដ៏គួរឱ្យភ្ញាក់ផ្អើល នៅទឹកដីរបស់ Real Madrid និង ធ្វើឱ្យ ក្រុមទាំងពីរមានពិន្ទុ ស្មើគ្នានៅលើ កំពូលតារាងក្របខណ្ឌ La Liga អេស្ប៉ាញ កាលពីថ្ងៃអាទិត្យទី ២៣ មេសា។
ជែមស៍ រ៉ូឌ្រីហ្គេស ហាក់ ធានា បានមួយ ពិន្ទុសម្រាប់ ម្ចាស់ផ្ទះ ជាមួយការ ស៊ុត បញ្ចូលទីតាមស្មើ ២-២ នៅនាទីទី ៨៦ បន្ទាប់ពីកីឡាករ ម៉េសស៊ី និង អ៊ីវ៉ាន់ រ៉ាគីទីក ស៊ុត នាំមុខ ពី លើ គ្រាប់បាល់ បើកឆាក របស់ កីឡាករ
កាសេមីរ៉ូ របស់ Real។
ប្រធានក្រុម Real កីឡាករ សឺជីអូ រ៉ាម៉ូស បានត្រូវបណ្តេញចេញ សម្រាប់ការហក់ធាក់បើកបាតទៅលើកីឡាករម៉េសស៊ីនៅនាទីទី ៧៧ ដូច្នេះវាបានធ្វើឱ្យ Barca ស្ថិតក្នុងស្ថានភាពមានប្រៀបជាងម្ចាស់ផ្ទះ រហូតដល់ រ៉ូឌ្រីហ្គេសស៊ុតតាមស្មើនៅកៀកហ្គោន នៅនាទីទី ៨៦។
ប៉ុន្តែ គ្រាប់បាល់ទីពីររបស់ម៉េសស៊ីនៅនាទីចុងក្រោយនៃម៉ោងបង្គ្រប់បានជួយឱ្យ Barca ឈ្នះការប្រកួតដ៏សំខាន់ ក្នុងការប្រជែងគ្នាដណ្តើមពានរង្វាន់ La Liga អេស្ប៉ាញ ដែលធ្វើឱ្យក្រុមទាំងពីរមានពិន្ទុស្មើគ្នា ៧៥ លើកំពូលតារាងលីក ប៉ុន្តែ RealMadrid សល់មួយប្រកួត។