ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក
Mon,26 June 2017 (Time 04:12 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1721នាក់)


 (ខេត្តព្រះវិហា)ជាយូណាស់មក ហើយដែលឈ្មោះចេង បានធ្វើសកម្មភាព ដឹកជញ្ជូនឈើ ប្រភេទលេខ២ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក មិនត្រូវបាន សមត្ថកិច្ច ធ្វើការទប់ស្កាត់ បង្ក្រាបនោះឡើយ។

តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មេឈ្មួញដ៏ល្បី ឈ្មោះ ចេង ដែលបានបើក ដេប៉ូលក់ឈើ នៅភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ សព្វថ្ងៃដឹកឈើក្រហម តាមរថយន្ត ចំណុះ១០តោន នឹងរថយន្តយីឌុប ចេញពី ចំណុចខាងលើ យកទៅទីលក់ នៅខេត្តកំពង់ធំ នឹងខេត្តសៀមរាប មិនដែលមាន សមត្ថកិច្ចណាហ៊ាន បង្ក្រាបឡើយ។


ដេប៉ូឈើឈ្មោះចេងនេះ ត្រូវបានគេសង្ស័យ យកច្បាប់ដេប៉ូ មកបន្លំ ភ្នែកសមត្ថកិច្ច តាមពិតឈើ ដែលដឹករាល់ថ្ងៃនេះ ជាឈើអនាធិប តេយ្យ ដែលក្រុមឈ្មួញ អោយដៃជើង របស់ខ្លួនចូល ទៅអារឈើ នៅក្នុងតំបន់ព្រៃ ការពារព្រះរការ រួចដឹកជញ្ជូន តាមគោយន្តកន្ត្រៃ យកមកទុកនៅភូមិបុស្សធំ នឹងភូមិកំពត ឃុំប្រមេរុ ស្រុកត្បែងមានជយ័ រូចបានយក រថយន្តកូរ៉េចំណុះ៥ តោនដឹកជញ្ជូនចូលដេប៉ូ រួចឡើងរថយន្តយីឌុប យកទៅលក់ នៅខេត្តចំនួន២ខាងលើ បានយ៉ាងស្រួល។
ចំណែកសមត្ថកិច្ច គ្រប់ជំនាញ ដេកចាំរាប់ក្បាល រថយន្តយកលុយ ពីឈ្មួញម្នាក់ នេះយ៉ាងស្រួល ។  សារព័ត៍មានយើង មិនទាន់ទទួលបាន ការបកស្រាយបំភ្លឺពីឈ្មោះចេង ដែលរងការចោទប្រកាន់ ខាងលើ បាននៅឡើយទេ នៅព្រឹកថ្ងៃ២៥មិថុនានេះ។

ទាក់ទងនិងករណី ខាងខាងលើលោកសុង បញ្ញា នាយសង្កាត់ រដ្ឋបាលព្រៃឈើ ត្បែងមានជ័យ បានប្រាប់អ្នកកាសែត ឲ្យដឹងថា លោកមិនបាន ដឹងរឿងនេះទេ តែលោកនិងពិនិត្យ មើលសិន ហើយឥឡូវ កម្លាំងលោកកំពុង ដុតដៃដុតជើង ដាក់តាមផ្លូវក្នុង ភូមិសាស្រ្ត ដើម្បីបង្រ្កាប ក្នុង២-៣ថ្ងៃនេះ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1730 នាក់
ម្សិលមិញ :
2833 នាក់
សប្តាហ៍នេះ :
6284 នាក់
ខែនេះ :
19489 នាក់
3 ខែនេះ :
42374 នាក់
សរុប :
996753 នាក់