បើកល្បែងស៊ីសង កំពុងមានសកម្មភាពពេញបន្ទុក លេងនៅលើផ្សារនាគមាស
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានអោយដឹងថាល្បែងស៊ីសងខុសច្បាប់ (អាប៉ោង បៀរ ) ជាពិសេសគ្រឿងញៀនកំពុងមានសកម្មភាពលេង នៅលើផ្សារនាគមាសសង្កាត់ផ្សារដើមគរខណ្ឌ ទួលគោកការបើកលេងនោះយូរខែយូរឆ្នាំ មកហើយតែមិនដែលមានសមត្ថកិច្ចនគរបាលមកបង្ក្រាបម្តងណាឡើយ។
ដោយគេឃើញមានតែ មនុស្ស ស្លៀកពាក់ ខោពណ៌ដូចនគរបាល និងអាវស៊ីវិល មានអាយកូមមកយកលុយរួចហើយទៅវិញ។ប្រជាពលរដ្ឋរស់នៅក្បែរផ្សារនាគមាសសូមសំណូមពរ ទៅដល់លោកស្នងការរាជធានីភ្នំពេញមេត្តាជួយពិនិត្យជាបន្ទាន់។ ករណីខាងលើនេះសារពត៌មានយើងមិនអាចធ្វើការ ទំនាក់ទំនងពីលោកប្រធានផ្សារនាគមាស ដើម្បីសុំការបកស្រាយបានឡើយពាក់ព័ន្ធបើកល្បែងស៊ីសង កើតមាននៅលើផ្សាររបស់គាត់ ៕