ថ្ងៃច័ន្ទ ទី២០ ខែមករា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
សោកវិនាសកម្មព្រៃឈើនៅខេត្តព្រះវិហារដោយសារស្នាដៃក្រុមហ៊ុន​សំអឿន​សុវណ្ណ​កាប់បំផ្លាញ​ព្រៃឈើ​ជិតរលាយអស់​ហើយ ហើយសម្រុក​ដឹកទាំងយ​ប់ទាំង​ថ្ងៃ
Mon,27 November 2017 (Time 08:52 PM)
ដោយ ៖ PSR TVONLINE (ចំនួនអ្នកអាន: 566នាក់)


ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ ក្នុងស្រុក​ឆែប និង​ស្រុក​ជ័យ​សែន  ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា​ ក្រុមហ៊ុន​សំអឿន​សុវណ្ណ  មាន​អាជ្ញាប័ណ្ណ​ ប្រមូល​ទិញ​ឈើ​ពី​ ក្រុមហ៊ុន​ដី​សម្បទាន​ សេដ្ឋកិច្ច​ដែលមាន​ទំហំ​ជាង​ ៤០០០​ហិកតា​នៅ​ស្រុក​ឆែប  និង​ស្រុក​ជ័យ​សែន​ ។ ក៏ប៉ុន្តែ​ជាក់ស្ដែង​ក្រុមហ៊ុន​សំអឿន​សុវណ្ណ  ប្រមូល​ទិញ​ឈើ​ដែល​ជនល្មើស ​និង​ឈ្មួញ​មួយចំនួន​កាប់​ដឹក​ចេញ ពី​ព្រៃ​ព្រះ​រកា  ហើយ​ប្រើប្រាស់​អាជ្ញាប័ណ្ណ​របស់ខ្លួន​ឲ្យ​ក្លាយជា​ឈើ​ស្របច្បាប់ រួច​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ទប់ស្កាត់​ឡើយ​។ ការដែល​ក្រុមហ៊ុន​សំអឿន​សុវណ្ណ អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ ហើយ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ ក៏​អាច​ទទួលផល​ប្រយោជន៍​ពីបទ​ល្មើស​បំផ្លាញ​ព្រៃ​ព្រះ​រកា​ដែរ​។

មន្ត្រីរាជការ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តព្រះវិហារ បាន​អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ ចាត់វិធានការ​លុបបំបាត់​សិប្បកម្ម​កែច្នៃ​ឈើ​និង​ដេប៉ូ​ទិញ​ឈើ​ក្នុង​ខេត្តព្រះវិហារ​ជាបន្ទាន់​។ ប្រជា​សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រុមហ៊ុន​សំអឿន​សុវណ្ណ កំពុង​ប្រមូល​ទិញ​ឈើ​ដែល​ប្រជាពលរដ្ឋ​ចូល​កាប់​ក្នុងព្រៃ​ព្រះ​រកា យ៉ាង​រលូន​ដែលជា​ហេតុ​ធ្វើ​ឲ្យ​បទល្មើស​កាប់​ឈើ​ក្នុងព្រៃ​ព្រះ​រកា កើតឡើង​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត​។ ប្រសិនបើ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​ទេនោះ គឺ​ព្រៃ​ព្រះ​រកា​ត្រូវ​វិនាស​ហិនហោច​ដោយសារ​ស្នាដៃ​ក្រុមហ៊ុន​សំអឿន​សុវណ្ណ ក្នុងពេល​ឆាប់ៗ​ជាមិនខាន​។

​ តាម​ការអះអាង​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​ឆែប និង​ស្រុក​ជ័យ​សែន បាន​ឲ្យ​ដឹងថា​រោង​សិប្បកម្ម​កែច្នៃ​ឈើ​និង​ដេប៉ូ​ទិញ​លក់​ឈើ​ក្នុង​ខេត្តព្រះវិហារ គឺជា​ប្រភព​ដែល​នាំ​ឲ្យ​មាន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ព្រះ​រកា​យ៉ាង​អនាធិបតេយ្យ​។ ទាក់ទង​នឹង​បញ្ហា​នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ និង​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ព្រៃ​ព្រះ​រកា ត្រូវបាន​គេ​ដឹងថា​ជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​និង​ក្រុម​ជនល្មើស​ចូល​កាប់​ឈើ​ដឹកជញ្ជូន​យកទៅលក់​ឲ្យ​ក្រុមហ៊ុន​សំអឿន​សុវណ្ណ យ៉ាង​ពេញបន្ទុក​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​កត់សម្គាល់ថា នៅពេល​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​កាប់​ឈើ​បន្តិចបន្តួច​យកទៅ​ជួសជុល​ផ្ទះសម្បែង ត្រូវ​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ចាត់វិធានការ​បង្ក្រាប​យ៉ាងចាស់ដៃដើម្បីយកស្នាដៃ ​។ក្រុមការងារបានព្យាយាមទាក់ទងក្រុមហុ៍នសំអឿនសុវណ្ណដើម្បីស្រាយបំភ្លឺបញ្ហានេះប៉ុន្តែទាក់ទងមិនបាន។

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
228 នាក់
ម្សិលមិញ :
241 នាក់
សប្តាហ៍នេះ :
2355 នាក់
ខែនេះ :
9536 នាក់
3 ខែនេះ :
36136 នាក់
សរុប :
114022 នាក់