មេឈ្មួញឈ្មោះហូវ ជីវ៉ៃកំពុងតែបំផ្លិចបំផ្លាញព្រៃឈើនៅតំបន់រតនះគិរីដោយគ្មានអាជ្ញាធរមករារាំង
ខេត្តរតនៈគិរី ÷ បន្ទាប់ពីមានការស្ងប់ស្ងាត់មួយរយៈពេលចុងក្រោយនេះ ឃេីញថាមេឈ្មួញឈ្មោះហូវជីវ៉ៃ ដែលធ្លាប់តែមានឈ្មាះបោះសំលេង ពូកែប្រេីល្បិចដឹកជញ្ជូនឈេីខុសច្បាប់ពីរមុនមកនោះ? នៅក្នុងទឹកដីខេត្តរតនៈគិរីបច្ចុប្បន្នកំពុងតែចាប់ផ្តេីមដឹកជញ្ជូនឈើខុសច្បាប់យកទៅលក់នៅស្រុកយួនយ៉ាងគគ្រឹកគគ្រេងឡេីងវិញហើយ ដោយមេឈ្មួញរូបនេះបានធ្វេីសកម្មភាពដឹកតាមរថយន្តសាំយ៉ុង ជាបណ្តេីៗហេីយគ្រាន់ធ្វេីការផ្លាស់ប្តូរ រូបភាពជាខ្នាតតូចជាងមុនបន្តិច ។
បីេយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនិងអាជ្ញាធរសមត្ថកិច្ចតូចតាចដែលបំពេញភារកិច្ចការងារនិងរស់នៅក្នុងខេត្តរតនៈគិរី បានឲ្យដឹងថាពីរមុនកន្លងមក ធ្លាប់តែឃេីញដឹកតាមរថយន្តធំៗតែឥឡូវគេផ្លាស់ប្តូររូបភាពថ្មីទៀតដឹកតាមរថយន្តសាំយ៉ុង វិញហេីយនៅក្នុងនោះក៌មានសរ សេរជា អក្ស A នៅលេីរថយន្តជាចំណាំដេីម្បី កុំអោយសម្ថកិច្ចមានការភ័ណ្ឌច្រឡំទៅលេីរថយន្តដែលកំពុងដឹកជញ្ជូនបទល្មេីសដែលឆ្លងកាត់ជាប្រចាំនោះ ចំពោះបញ្ហានិងរៀបចំដេីម្បីសាកល្បងនេះគ្រាន់តែធ្វេីតេះបន្តិចសិណ្សបន្ទាប់មកទេីបដឹកតាមរថយន្តខ្នាតធំ ឡេីងវិញដូចកាលពីរមុនកន្លងមក ។
ប្រភពខាងលើបានបន្តទៀតថានៅខេត្តរតនៈគិរីប៉ុន្មានថ្ងៃនេះរថយន្តសាំយ៉ុងរបស់មេឈ្មួញ ហូវជីវ៉ៃ ចាប់ផ្តេីមធ្វេីសកម្មភាពដឹកជញ្ជូនឈេីខុសច្បាប់ក្នុងមួយយប់ៗមិនក្រោមពីរ30 ទៅ50 រថយន្តសាំយ៉ុងនោះទេហេីយនៅក្នុងនោះក៌មិនមានអាជ្ញាធរ និងសម្ថកិច្ចចេញមកធ្វេីការអន្តរាគមន៌នៅឡេីយនោះទេ ។ ជាក់ស្តែងមានដូចជាយប់ ថ្ងៃទី-16 - 20 - ខែតុលា ឆ្នាំ 2017 ថ្មីៗកន្លងទៅនេះគឺស្ថិតនៅក្នុងស្ថានភាពជាក់ស្តែងនិងគួបផ្សំជាមួយបទល្មេីសទៀតផង ឃេីញថារថយន្តសាំយ៉ុងរបស់ មេឈ្មួញហូវជីវ៉ៃ កំពុងតែសំរ៉ុកដឹកឈេីខុសច្បាប់ចេញទៅប្រទេសវៀតណាមតាមច្រកអូរយ៉ាដាវយ៉ាងពេញបន្ទុក ។
ចំពោះករណីដែលធ្វេីអោយមានការដឹកជញ្ជូនបទល្មេីសនៅក្នុងខេត្តរតនៈគិរីនេះគឺផ្តេីមចេញមកពីរអាជ្ញាធរនិងមន្ត្រីដែលជាប់ពាក់ព្ន័ន្ធនៅក្នុងខេត្តរតនះគិរីមិនអេីពេីបណ្តែតបណ្តោយអោយកេីតមានជាបន្តបន្ទាប់ហាក់បីដូចមានការឃុបឃិតគ្នា ដោយមិនគិតពីរការបាត់បង់ដល់ផលប្រយោជន៌ជាតិ។ បេីតាមសម្ថកិច្ចនៅក្នង ខេត្តរតនៈគិរី បានលួចបង្ហេីបប្រាប់អ្នកសារព័ត៌មានថានៅតាមច្រកព្រំដែនអូយ៉ាដាវ ធ្លាប់បានបិទមួយរយៈមកហេីយទេីបតែឥឡូវមេឈ្មួញឈ្មោះហូវជីវ៉ៃ បានចរចារ្យ ត្រវូ រ៉ូវ គ្នា ជាមួយសម្ថកិច្ចនិងអាជ្ញាធរនៅក្នុងខេត្ត រួចរាល់អស់ហេីយចាប់ផ្តេីមដំណេីរការណ៏សារជាថ្មីឡេីងវិញ ៕
ដោយឡែកក្រុមមន្ត្រីបក្សប្រឆាំងនិងសកម្មជនការពារសម្បត្តិធនធានធម្មជាតិប្រចាំការខេត្តរតនគិរីបានឲ្យដឹងថា?បច្ចុប្បន្ននេះមេឈ្មួញហូវជីវ៉ៃ បាននិងកំពុងតែធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់យ៉ាងអនាធិបតេយ្យយកទៅលក់នៅស្រុកយួនតាមច្រកព្រំដែនអូរយ៉ាដាវ ក្នុងនោះ?អាជ្ញាធរនិងសមត្ថកិច្ចគ្រាក់ៗរួមនិងលោក ថងសាវុនចៅហ្វាយខេត្តរតនគិរីជាដើមត្រូវបានមេឈ្មួញហូវជីវ៉ៃទិញក្បាលអស់ហើយ។ប្រភពខាងលើបានបន្តទៀតថា?មេឈ្មួញហូវជីវ៉ៃ បានបោះពាក្យសម្តីគំរាមអ្នកកាសែតថា?បើហ៊ុនសែនមិនបញ្ជាឲ្យចាប់មុខជំនួញឈើខុសច្បាប់របស់អញទេ?គ្មានអ្នកណាហ៊ានចេញមុខចាប់អញទេ?។
ពាក់ព័ន្ធជុំវិញករណីខាងលើនេះអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធខេត្តរតនគិរីពិសេសមេឈ្មួញហូវជីវ៉ៃ (សាន់ ដេ)មិនអាចទាក់ទងសូមការបកស្រាយបំភ្លឺបាននោះទេ?។